ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការ និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជំរុញការរៀបចំតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣ ជូនដល់មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤

នាព្រឹក ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

ខេត្តកែប៖ លោក រស់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន នៃ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ  និងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច) និងលោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការ និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជំរុញការរៀបចំតារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣ ជូនដល់មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះដើម្បីធានាការគ្រប់ទ្រព្យសម្បត្តិរដ្ឋ និងការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ របស់អង្គភាពប្រើប្រាស់ថ្នាក់មូលដ្ឋាន  ប្រកបដោយប្រសិទ្ធ តម្លាភាព និងគណនេយ្យ។

ក្នុងឱកាសនោះដែរ ប្រធានអង្គប្រជុំ និងគ្រូបង្គោលនៃ អ.ទ.ច បានបង្ហាញអំពី ១). ទម្រង់បែបបទនីតិវិធីក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ,២). វិធានការ និងនីតិវិធីលម្អិត នៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពប្រើប្រាស់នៃថ្នាក់មូលដ្ឋាន។

កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួចពី អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ , មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃខេត្តកែប សរុបចំនួន  ៧៩ រូប។

ព័ត៌មានទាក់ទង